សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩

សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន២៥ភាគរយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅមុនដាច់ឆ្នាំ២០១៩នេះ។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិកំពត គ្រោងនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក នៅចុងឆ្នាំ២០១៩នេះ ខណៈដែលខេត្តកំពតនឹងទទួលរៀបចំពិធីបុណ្យសមុទ្រលើកទីពីរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា កំពង់ផែទេសចរណ៍ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសថៃ និងវៀតណាម តាមរយៈនាវាទេសចរណ៍ ចូលមកខេត្តកំពត។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំ លោក សយ ស៊ីណុល ថ្លែងថា៖ «តាមការពិនិត្យជាក់ស្តែង ការសាងសង់នឹងរួចរាល់តាមការគ្រោងទុក មកទល់ពេលនេះ ការសាងសង់សម្រេចបានប្រហែល២៥ភាគរយហើយ»។

កំពង់ផែទេសចរណ៍អន្តរជាតិ នឹងអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ចេញចូល កំពត រវាងកំពង់ផែព្រះសីហនុ កំពង់ផែនៅប្រទេសថៃ និងកំពង់ផែប្រទេសវៀតណាម។

សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែខាងលើនេះ គឺត្រូវបានសាងសង់ឡើងក្រោមប្រាក់កម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណ១៨លានដុល្លារអាមេរិក។

សាងសង់នៅក្នុងស្រុកឈូក កំពង់ផែទេសចរណ៍កំពត មានប្រវែង ៣០០ម៉ែត្រ ដែលអនុញ្ញាតឲ្យនាវាដឹកទេសចរណ៍ ប្រមាណពី២០០ ទៅ៣០០នាក់អាចចូលចតបាន។

លោកប្រធានមន្ទីរទេសចរណ៍រំពឹងថា តាមរយៈការដាក់ឲ្យដំណើរការកំពង់ផែ នឹងជំរុញវិស័យទេសចរណ៍ក្នុងខេត្តឲ្យមានការរីកចម្រើន និងទាក់ទាញវិនិយោគទុនថ្មីៗ ដែលធ្វើឲ្យខេត្តកំពតក្លាយជាទិសដៅទាក់ទាញមួយ សម្រាប់ទេសចរណ៍ និងវិនិយោគ បន្ទាប់ពីខេត្តព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងមន្រ្តីខេត្តកំពតកាលពីដើមសប្តាហ៍នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានជំរុញឲ្យបញ្ចប់គម្រោងសាងសង់ កំពង់ផែទេសចរណ៍កំពត នៅឆ្នាំ២០១៩ ស្របពេលដែលខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]