ស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។

គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។

ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]