ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បើគិតពីផលសម្រេច គឺបាន៨៤%ហើយ នេះយោងតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន នាសន្និសិទ្ធសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
ស្ពានមួយខ្សែដែលកំពុងស្ថិតនៅក្រោមការសាងសង់នេះ ជាស្ពានមួយក្នុងចំណោមស្ពានមិត្តភាពដទៃទៀតសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ការតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) តាមរយៈសមិទ្ធិផលថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ហើយបច្ចុប្បន្នសម្រេចបាន៨៤% ហើយបើគិតតាមគម្រោងសាងសង់ ផ្លូវថ្នល់ និងតួស្ពាន នឹងត្រូវតភ្ជាប់គ្នានៅចុងខែធ្នូខាងមុខ ចំណែកឯបរិក្ខារបន្ទាប់បន្សំ (កម្រាលស្រទាប់AC គំនូសសញ្ញា និងបង្គោលបំភ្លឺផ្លូវ) នឹងចប់សព្វគ្រប់នៅឆ្នាំ២០២១ នេះ ។
បើក្រឡេកទៅមើលប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃបើកការដ្ឋានសាងសង់ សម្តេចបានមានប្រសាសន៍ថា ៖ «គម្រោងនេះគឺជាស្ពានទី ៣ ឆ្លងកាត់ទន្លេមេគង្គ ដែលត្រូវបានសាងសង់នៅក្នុងប្រទេស កម្ពុជា ជាមួយនឹងជំនួយរបស់ចិន។ ស្ពាននីមួយៗ គឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងចិន និងកម្ពុជា»។
ជាមួយគ្នានេះដែរ ស្ពានមិត្តភាពនេះ គឺបង្ហាញឱ្យឃើញចំណងមិត្តភាពដ៏រឹងមាំរបស់កម្ពុជា និងចិន ហើយទាំងនេះ បានផ្តល់មកឱ្យនូវផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងធំចំពោះការដឹកជញ្ជូនផ្សេងៗ។ ឧទាហរណ៍អាចជាផ្លូវកាត់សម្រាប់ការនាំចេញ នាំចូល ទៅច្រកត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ និងច្រកតានបៀន ខេត្តតៃនិញ ប្រទេសវៀតណាម។