ស្វែងយល់ពីបច្ចេកវិទ្យាដែលប្រើដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅប្រទេសចិន

វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងនៃសាលាក្រុងប៉េកាំង បានទទួលជោគជ័យក្នុងការផ្លាស់ប្តូរមុខមាត់តំបន់ West Dongba ឱ្យទៅជាទីក្រុងឆ្លាវៃ ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ពីក្រុមហ៊ុន Bentley Systems។

គម្រោងនេះផ្តោតលើ “មជ្ឈមណ្ឌលផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ” យុទ្ធសាស្ត្រនៃភាគឦសាននៃទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាឱនភាពនៃការដឹកជញ្ជូនសាធារណៈ តាមរយៈការបញ្ចូលខ្សែរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដីថ្មីៗទៅក្នុងបណ្តាញទីក្រុង។

មូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនេះគឺការប្រើប្រាស់ Bentley OpenPaths™ CUBE™ ដែលជាកម្មវិធីសម្រាប់បង្កើតគំរូ និងការពិសោធន៍ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់។

តាមរយៈការបង្កើត “ឌីជីថលភ្លោះ” (Digital Twin) នៃតំបន់ West Dongba អ្នករៀបចំផែនការអាចមើលឃើញរូបភាព និងធ្វើតេស្ដសាកល្បងជម្រើសរចនាជាច្រើននៅក្នុងបរិយាកាសនិម្មិត ដោយផ្អែកលើទម្លាប់នៃការធ្វើដំណើរជាក់ស្តែងរបស់ប្រជាជន។

វិធីសាស្ត្រជួយពន្លឿនពេលវេលាការងារ តាមរយៈការប្រើមុខងារស្វ័យប្រវត្តិកម្ម និងការកាត់បន្ថយវដ្តការងារពី ២ ខែ មកត្រឹមតែ ៣ សប្តាហ៍ ប៉ុណ្ណោះ។

លើសពីនេះ​ កម្មវិធីនេះក៏ជួយឱ្យអ្នករៀបចំផែនការព្យាករណ៍យ៉ាងត្រឹមត្រូវនូវតម្រូវការមធ្យោបាយធ្វើដំណើរចម្រុះ។ ឧទាហរណ៍កម្មវិធីនេះជួយកំណត់ថា នៅស្ថានីយ៍ Dongfeng មានអ្នកធ្វើដំណើរ ៦៨% នឹងដើរ ខណៈ ២៧% នឹងប្រើប្រាស់កង់។

គំរូនេះក៏បានផ្តល់ទិន្នន័យសម្រាប់ការរៀបចំកាលវិភាគកង់ រថយន្តក្រុងខ្នាតតូច និងសេវាកម្មដឹកជញ្ជូនស្វ័យប្រវត្តិ ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់លំនៅដ្ឋាន។

សរុបជាមួយ ដោយប្រើកម្មវិធីនេះ គម្រោងនេះបានបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរបាន ១៥% ខណៈកាត់បន្ថយការភាយឧស្ម័នកាបូនបាន ២១,០០០ តោន ក្នុងមួយឆ្នាំ ហើយក៏សន្សំសំចៃធ្យូងថ្មបាន ៧,៦០០ តោន ក្នុងមួយឆ្នាំ។

គម្រោងនេះបានបង្ហាញឱ្យឃើញថា កម្មវិធីឯកទេសរបស់ Bentley អនុញ្ញាតឱ្យទីក្រុងនានាផ្លាស់ប្តូរពីការរៀបចំផែនការតាមបែបដោះស្រាយបញ្ហាចំពោះមុខ មកជាការរៀបចំផែនការទុកជាមុន និងការរីកចម្រើនប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]