ស្វែងយល់ពីវិធីសាស្ដ្រគ្រប់គ្រងកំពង់ផែបែបគំរូភ្លោះ 3D ដោយប្រើកម្មវិធី CesiumJS

ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលនៅប្រទេសអង់គ្លេស ថ្មីៗនេះ បានបង្ហើបពីវិធីសាស្ដ្រដែលខ្លួនបានប្រើដើម្បីគ្រប់គ្រងកំពង់ផែខ្នាតយក្សមួយ បានដោយមានប្រសិទ្ធភាព តាមរយៈការច្របាច់បញ្ចូលគ្នានៃទិន្នន័យភូមិសាស្ដ្រលំហំ 3D Geospatial និងគំរូភ្លោះ Digital Twin។

ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលបានសហការជាមួយក្រុមហ៊ុន Mott MacDonald ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដូចពិតនៅលើប្រព័ន្ធកុំព្យូ័រដែលហៅថា «គំរូភ្លោះឌីជីថល» ដើម្បីគ្រប់គ្រងគម្រោងនេះ។

ដំបូងក្រុមហ៊ុនប្រើ CesiumJS ដើម្បីទាញយកទិន្នន័យភូមិសាស្ដ្រ 3D។ បន្ទាប់មក ប្លង់គំរូភ្លោះឌីជីថល ត្រូវបានដាក់បញ្ចូល ដើម្បីបង្កើតជាគំរូប្លង់ដែលរស់រវើកដូចពិតមួយនៅលើប្រព័ន្ធកុំព្យូទ័រ។

បើនិយាយឱ្យងាយយល់ ការមានគំរូភ្លោះឌីជីថល គឺដូចជាយើងចុះទៅមើលទីតាំង ឬការដ្ឋានផ្ទាល់ពិតៗដូច្នោះដែរ គ្រប់ការងារដែលកើតឡើងនៅទីតាំងគម្រោងជាក់ស្ដែង នឹងត្រូវបង្ហាញនៅលើប្រព័ន្ធកុំព្យូរទ័រ ហើយការងារដែលត្រូវបានដាក់បញ្ជានៅលើប្រព័ន្ធកុំព្យូរទ័រ នឹងត្រូវបង្ហាញ ហើយអនុវត្តជាក់ស្ដែងដោយក្រុមការងារនៅទីតាំងគម្រោងផ្ទាល់។

លើសពីនេះ អ្វីដែលសំខាន់នោះគឺគំរូភ្លោះឌីជីថលគឺអាចរាយការណ៍ពីបញ្ហា និងកំហូចនានា ដោយមិនចាំបាច់ប្រើមនុស្សដើម្បីចុះទៅពិនិត្យនោះទេ។ ប្រព័ន្ធធ្វើដូច្នេះបាន ការប្រើបច្ចេកវិទ្យា​ចាប់សញ្ញាពីចម្ងាយ (remote sensing) និងការមើលឃើញ 3D (3D visualization) កម្រិតខ្ពស់ អាចសមត្ថភាពពិនិត្យមើលទីតាំងទាំងទឹក និងក្រោមទឹកជាង ៣០០ កន្លែង។

ការប្រើឧបករណ៍ចាប់សញ្ញាពីចម្ងាយដ៏ទំនើបជាច្រើន រួមមាន យានជំនិះអាកាសគ្មានមនុស្សបើក (UAVs) យានជំនិះលើផ្ទៃទឹកគ្មានមនុស្សបើក (USVs) និងការស្កេន LiDAR ដើម្បីប្រមូលទិន្នន័យ 3D កម្រិតច្បាស់។ សំណុំទិន្នន័យនេះ មានសមត្ថភាពអាចត្រួតពិនិត្យបាន ២៤ ម៉ោង/៧ ថ្ងៃ។

វិធីសាស្ត្រនេះបាន ជួយបង្កើនល្បឿនការប្រមូលទិន្នន័យបានលឿនជាមុន ៥០% ដែលធ្វើឱ្យម្ចាស់គម្រោងចំណេញពេលយ៉ាងខ្លាំង ខណៈក៏ជួយលុបបំបាត់ហានិភ័យដែលបង្កពីការមុជទៅក្រោមទៅដើម្បីពិនិត្យផងដែរ ព្រោះការចុះទៅពិនិត្យម្ដងៗ គឺត្រូវមានការចំណាយច្រើនលើបិទផ្លូវទឹក និង ការប្រើក្រុមអ្នកជំនាញមុជទឹក ហើយការងារទាំងនេះសុទ្ធតែមានហានិភ័យ។

តាមរយៈការប្រើកម្មវិធីនេះ ក្រុមការងារមិនបាច់ចុះពិនិត្យការដ្ឋានញឹកញាប់ទៀតទេ ឬមិនចាំបាច់មុជទឹកដើម្បីទៅរកមើលថាតើមានអ្វីខូចខាតត្រង់ណានោះទេ។ បើមានបញ្ហា remote sensing នឹងបង្ហាញឱ្យដឹងលើប្រព័ន្ធកុំព្យូរទ័រ ហើយក្រុមការងារនឹងចុះទៅដោះស្រាយចំណុចតែម្ដង។

គួរបញ្ជាក់ថា ការងាកមកប្រើប្រព័ន្ធឌីជីថលនេះគាំទ្រដល់ការធ្វើផែនការរយៈពេលវែង យុទ្ធសាស្ត្រសម្របខ្លួនតាមអាកាសធាតុ និងធានាការការពារបន្តនៃតួនាទីវប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ចដ៏សំខាន់របស់កំពង់ផែក្នុងទីក្រុងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]