អគារកម្ពស់ ២៦ ជាន់ តម្លៃ ៣០ លានដុល្លារ នៅផ្លូវ ៦០ ម៉ែត្រ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ

អគារការិយាល័យកម្ពស់ ២៦ ជាន់ Maritime Tower តម្លៃជាង ៣០លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ ដោយត្រៀមនឹងបង្ហាញខ្លួនយ៉ាងពេញលេញតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ។

គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ម៉ារីថាម អាសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប ដោយពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ ទើបតែធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមករា កន្លងទៅនេះ។

លោក គង់ វ៉ារ៉ា អគ្គនាយកប្រតិបត្តិការ និងជាអនុប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប បានឱ្យដឹងថា បើទោះជា ស្ថិតក្នុងវិបត្តិកូវីដ ១៩ ក្តី អគារការិយាល័យទំនើប Maritime Tower ក៏បានបញ្ចប់ការសាងសង់គ្រោងអគារដោយស្ថាបពរដែរ។

គួរបញ្ចាក់ផងដែរថា អគារការិយាល័យទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២១ នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]