អគារខ្ពស់ជាងគេ និងសួនឧទ្យានវែងជាងគេនៅភ្នំពេញ នឹងបង្ហាញខ្លួនលើក្រុងរណបកោះនរាឆាប់ៗនេះ

គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ នឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ថាក្រុមហ៊ុនបានសិក្សាគម្រោងនេះ ប៉ុន្តែបានពន្យាពេលអនុវត្តគម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រនេះ វិញដោយសារការរីករាលដាលជំងឺកូវីដ១៩។

លោកបញ្ជាក់ថា៖ “ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន” ។

លោកបន្តទៀតថា ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។

សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏កំពុងតែកសាងសួនឧទ្យានដែលវែងជាងគេនៅរាជធានីភ្នំពេញផងដែរ។​

បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ សម្រេចបានប្រមាណ ១ភាគ៣នៃគម្រោងហើយ។​

សួននេះដែរ គឺមានឈ្មោះថា កោះនរាផាកវ៉េ សួនឧទ្យានវែងជាងគេនេះ នឹងត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទមួយដែលថ្មី ហើយប្លែក ដែលវែងជាងគេនៅកណ្តាលរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]