អគារខ្ពស់បំផុតលំដាប់ទី៨ក្នុងតំបន់អាស៊ាន បើកការដ្ឋានសាងសង់ចំកណ្តាលក្រុងភ្នំពេញហើយ

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

គម្រោងអគារដ៏ខ្ពស់មួយនេះ មានតម្លៃជាង ១៥០លានដុល្លារ មានកម្ពស់ ៣២០ម៉ែត្រ ស្មើ៧៧ជាន់ មានក្រោមដី ២ជាន់ មានបន្ទប់សរុបចំនួន ៣៦០យូនីត វិនិយោគដោយក្រុមហ៊ុនតានីជូ គ្រុប និងអភិវឌ្ឍដោយក្រុមហ៊ុន អង្គរ ហ្រ្វិត (ខេមបូឌា) របស់ជប៉ុន។

បើយោងតាមការបញ្ជាក់របស់លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុនតានីជូ គ្រុប បានលើកឡើងជាមួយសារព័ត៌មាន Fresh News ថា «គម្រោងអគារJ-TOWER 3 គឺជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជានាពេលនេះ ដែលមានកម្ពស់រហូត ៣២០ម៉ែត្រ ហើយបើយើងប្រៀបធៀបនៅក្នុងប្រទេសអាស៊ានគឺគម្រោង J-TOWER3  ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ។ ការវិនិយោគគម្រោងនេះ យើងសម្លឹងមើលនៅរយៈពេល១០ឆ្នាំក្រោយ ថាតើមានគម្រោងណាដែលខ្ពស់ជាងនេះទៀត។ សម្រាប់ការសាងសង់អគារនេះ គឺយើងផ្តោតទៅលើគុណភាពមិនឱ្យអន់ជាងគម្រោងផ្សេងៗនៅក្រៅប្រទេសនោះទេ យើងព្យាយាមធ្វើម៉េចពង្រឹងគុណភាពអគារ ការស្នាក់នៅធ្វើម៉េចឱ្យល្អ ហើយមកទល់ពេលនេះ គម្រោងJ-TOWER3 របស់យើង បានលក់ចេញអស់រហូតដល់ទៅ ៧០%ហើយ ស្របពេលដែលយើងទើបតែបុកគ្រឹះនៅថ្ងៃនេះ»។​

គួរបញ្ជាក់ថា គម្រោងនេះមានទីតាំងស្ថិតក្នុង ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងត្រូវប្រើពេល៥ឆ្នាំដើម្បីសាងសង់ ដោយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]