អគារថ្មី«តេជោសែន» កម្ពស់ ១៨ជាន់ របស់ក្រសួងឧស្សាហកម្ម សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្តីការថ្មី​  «តេជោសែន» មានកម្ពស់ ១៨ជាន់ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

អគារថ្មីនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។

អគារទីស្តីការថ្មីរបស់ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ និងបញ្ចប់ការសាងសង់នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ២០២៣​កន្លងទៅ​នេះ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ (អានបន្ថែម)

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ មានអគារសម្រាប់មន្ត្រីរាជការបំពេញការងារចំនួន ០២ ក្នុងនោះអគារទី១ មានឈ្មោះថា «អគារ ចម ប្រសិទ្ធ» មានកម្ពស់ ៩ជាន់ និងអគារទី២ គឺ «អគារតេជោសែន» មានកម្ពស់ ១៨ជាន់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]