អគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ

ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។

នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។

អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ ទទួលខុសត្រូវការងាររៀបឥដ្ឋបានបញ្ជាក់ថា ការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។

គួរបញ្ជាក់ថា អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងតាមរចនាបទប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។

គួររម្លឹកទៀតថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់នៅលើទីតាំងចាស់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំបន្ថែមទៅក្រុមការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាលសាលាខេត្តថ្មី ហើយក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុផងដែរ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]