អគារពហុឯកទេសមន្ទីរពេទ្យកាល់ម៉ែតតម្លៃ ៤០លានដុល្លារ សម្រេចបាន ៤០% ហើយ

អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតតម្លៃប្រមាណ ៤០លានដុល្លារ ដែលបានបើកការដ្ឋានកាលពីឆ្នាំ២០១៨ គិតមកដល់ពេលនេះ សម្រេចបានការសាងសង់ជាង ៤០% ហើយ។ នេះបើយោងតាម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមកិច្ចសម្ភាសន៍ជាមួយព័ត៌មានBTV កាលពីថ្ងៃទី ០៧ កក្កដានេះ។

ឯកឧត្តមបានឲ្យដឹងថា ក្នុងនាមមន្ត្រីក្រសួងសុខាភិបាល លោកតែងចុះពិនិត្យ និងស្វែងយល់អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីពេទ្យ ដើម្បីចុះសំណេះសំណាលបុគ្គលិកពេទ្យ និងលើកទឹកចិត្តកម្មករសំណង់ និងជម្រុញការសាងសង់ឱ្យលឿនរហ័ស និងរឹងមាំបន្ថែមទៀត។

អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកំពស់ ១២ ជាន់ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ នេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី ០៨ មិនា ២០១៨ កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២១។

អគារថ្មីនេះ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ មានតម្លៃប្រមាណ ៤០លានដុល្លារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាល បណ្ដាអង្គការក្នុង និងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សមិទ្ធិផលថ្មីនេះ នឹងផ្ដល់ជូននូវសេវាសុខាភិបាលដែលមានលក្ខណៈអន្តរជាតិ ក៏ដូចជាជួយផ្ដល់នូវធនធានមនុស្សកម្រិតឯកទេស និងស្រាវជ្រាវទៀតផង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]