អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សង់បាន ៩០% ហើយ

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្រេចការសាងសង់បា​នប្រមាណ ៩០ភាគរយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ី សំ​ណា​ង អភិបាលខេត្តកំពង់ស្ពឺ លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៩ ដែលមានទំហំ ៦២ម៉ែត្រ គុណនិង ៧២ម៉ែត្រ ព្រមទាំងមានកម្ពស់ ៣ជាន់​ ដែលអគារទាំងមូលត្រូវបានបំពាក់ដោយគ្រឿងឧបករណ៍អេឡិចត្រូនិក រួមទាំងប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព និងប្រព័ន្ធពន្លត់អគ្គីភ័យផងដែរ។

គួរបញ្ជាក់ថា ក្នុងគម្រោងនេះ ក៏មានសង់ជាអគារពិពណ៌មួយ ដែលជាអគារដ៏ប្រណីត ដែលធ្វើអំពីឈើ និងកញ្ចក់ បំពាក់ដោយគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណសាលាខេត្ត ក៏មានការតម្លើងត្រង់ស្វូរ ប្រព័ន្ធលូទឹកស្អាត ក្រាលការ៉ូឡា សួនច្បារ ភ្លើងបំភ្លឺ និងការងារអ៊ុតកៅស៊ូផ្លូវជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]