អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺថ្មី ដែលមានតម្លៃជាង ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា អគាររដ្ឋបាលថ្មីនេះ ត្រូវបានសាងសង់ស្ថិតលើផ្ទៃដីប្រមាណ ១៨.០៧៨,១៧ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសំណង់អគារសរុបចំនួន ១២.៥២៦ម៉ែត្រក្រឡា។

ឯកឧត្តមអភិបាលបានបន្តថា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៧ ដែលមានកម្ពស់ ៣ជាន់ ដែលប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត។​

អគារថ្មីនេះ ត្រូវបានសាង់សង់ជាអគារពិពណ៌មួយ ដែលជាអគារដ៏ប្រណីត ដែលធ្វើអំពីឈើ និងកញ្ចក់ បំពាក់ដោយគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណសាលាខេត្ត ក៏មានការតម្លើងត្រង់ស្វូរ ប្រព័ន្ធលូទឹកស្អាត ក្រាលការ៉ូឡា សួនច្បារ ភ្លើងបំភ្លឺ និងការងារអ៊ុតកៅស៊ូផ្លូវជាដើម។ (អានបន្ថែម)

ទន្ទឹមនឹងដាក់សម្ពោធឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះផងដែរ ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសដាក់ឱ្យជាខេត្តដែលអស់មីនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]