អន្តរក្រសួងសម្រេចធ្វើទំនើបកម្មសមត្ថភាពច្រោះទឹកកខ្វក់ស្តារបរិស្ថានឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ

រូបភាពដោយ ក្រសួងសាធារណការ​ និងដឹងជញ្ជូន

អន្តរក្រសួងបានឯកភាពគ្នាក្នុងការធ្វើទំនើបកម្មស្ថានីយប្រព្រឹត្តកកម្មទឹកកខ្វក់ចំនួន៤កន្លែងនៅខេត្តព្រះសីហនុ ពី ២ម៉ឺន ៥ពាន់ម៉ែត្រគួប ទៅ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីជួយស្តារបញ្ហាបរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុទាន់សភាពការណ៍។

ការបង្កើនសមត្ថភាពច្រោះទឹកកខ្វក់នេះ គឺនឹងត្រូវធ្វើឲ្យទាន់ពេលវេលានៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងធ្វើឡើង នៅខេត្តព្រះសីហនុនៅឆ្នាំ២០២២។

ក្រៅពីបង្កើនសមត្ថភាពច្រោះទឹកកខ្វក់នៅលើទីតាំងបួនកន្លែងនេះ ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បន្ថែមទៀត រៀបចំប្រព័ន្ធលូ និងបំពាក់ឧបករណ៍ និងសម្ភារៈ ក៏ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ការពារតំបន់ឆ្នេររបស់អន្តរក្រសួង ស្ថាប័នផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃ២៣ បានឲ្យដឹងថា សេចក្តីសម្រេចបង្កើនសមត្ថភាពច្រោះទឹកកខ្វក់ ធ្វើឡើង នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្រុងព្រះសីហនុ ដោយមានការចូលរូមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងដែនដី និងនគររូបនីយកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក្រុងព្រះសីហនុ មានសន្ទុះអភិវឌ្ឍន៍លឿនដោយមានកំណើនសកម្មភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេស កំណើនក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ដែលធ្វើឲ្យមានកាកសំណល់រឹង រាវ មានសន្ទុះកើនឡើងផងដែរ។

ដោយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់បាន គួបផ្សំនឹងមានកំណើនទឹកកខ្វក់យ៉ាងគំហុក ហើយផ្ទៃរងទឹកភ្លៀងរួមតូចផងនោះ ទឹកកខ្វក់មួយភាគ បានហូរចូលតាមអូរធម្មជាតិចាក់ទៅសមុទ្រ ដែលបានបណ្តាឲ្យប៉ះពាល់ដល់បរិស្ថាន និងទេសភាពតំបន់ឆ្នេរ សមុទ្រនៅក្រុងព្រះសីហនុ។

ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានមិនបានលម្អិតទៅលើបរិមាណថវិការដែលត្រូវប្រើសម្រាប់សាងសង់ និងធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកកម្មទឹកកខ្វក់នេះដែរ។

កាលពីចុងខែមេសាកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងដំណើរត្រួតពិនិត្យស្ថានីយ៍ប្រព្រឹត្តកកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុថា រដ្ឋាភិបាលគ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ។ (អានបន្ថែម)

ឯកឧត្តមស៊ុន ចាន់ថុល បញ្ជាក់ថា ការសាងសង់នេះ ចែកជាដំណាក់កាល ហើយថវិកាប្រមាណ២០០លានដុល្លារនេះ គឺរដ្ឋាភិបាលគ្រោងស្នើកម្ចី ឬជំនួយពីប្រទេសចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]