អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំអភិរក្សតំបន់កូនភ្នំពង្រមានផ្ទៃដីជាង ១៥០០ ហិកតា

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ កំពុងរៀបចំការពារ និងអភិរក្សតំបន់កូនភ្នំពង្រ មានផ្ទៃដីប្រមា​ណ ១៥៧៦ហិកតា ដែលស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

បើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងអភិរក្សតំបន់កូនភ្នំពង្រ គឺដើម្បីថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិព្រៃភ្នំសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ជាពិសេសរួមចំណែកដល់ការការពារបរិស្ថាន និងអភិវឌ្ឍជាតំបន់ទេសចរណ៍ទៀតផង។

លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានជំរុញក្រុមការងារទាំងអស់ត្រូវចុះពិនិត្យទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់នូវឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអាចកំណត់បាននូវទំហំកម្មសិទ្ធិនៅតំបន់នេះ។​

បន្ថែមពីនេះ លោកអភិបាលរង ក៏បានជំរុញបន្ថែមឱ្យមានការផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាសម្បត្តិសម្រាប់មនុស្សជាតិទាំងមូល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]