អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ

ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ YII Envision Award សម្រាប់ការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិខ្នាតយក្សទំហំ ១២ ០០០ ម៉ែត្រការ៉េ ពីការដួលរលំលិចចូលក្នុងដី តាមរយៈបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២។

ឃ្លាំងនេះគឺជាប្រភពសន្តិសុខស្បៀងសម្រាប់ប្រជាជន ១.៥ លាននាក់ ប៉ុន្តែវាបានប្រឈមនឹងការស្រុតចុះដោយសារស្ថានភាពដី salt dome  ដែលមិនមានស្ថិរភាព។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់កម្មវិធី ២ របស់ក្រុមហ៊ុន Bentley។ តើកម្មវិធីទាំង ២ នោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច?

កម្មវិធី PLAXIS 3D

ជាទូទៅ គំរូប្លង់វិស្វកម្មធម្មតាមិនអាចពន្យល់ពីមូលហេតុនៃការស្រុតដីយ៉ាងធ្ងន់ធ្ងររហូតដល់ ១៧០ មីលីម៉ែត្របានឡើយ។​ ដូច្នេះ GeoStruxer បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូ Digital Twin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ AI និងទិន្នន័យផ្កាយរណប InSAR។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករកំណត់ប៉ារ៉ាម៉ែត្រដីក្នុងប្រព័ន្ធឌីជីថល ឱ្យស្របទៅនឹងចលនាដីជាក់ស្តែងបានយ៉ាងល្អឥតខ្ចោះ។

នៅក្នុងប្រព័ន្ធនេះ ពួកគេបានប្រើប្រាស់គំរូ Norton Double Power Creep (N2PC) ដ៏ស្មុគស្មាញ ដើម្បីសាកល្បងពីសេណារីយ៉ូថាដីនឹងប្រែប្រួលយ៉ាងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដើម្បីធានាថាឃ្លាំងនៅតែមានសុវត្ថិភាព និងមានភាពធន់នឹងការរញ្ជួយដី។

កម្មវិធី RAM Concept

បន្ទាប់ពីយល់ច្បាស់ពីស្ថានភាពដី ទិន្នន័យទាំងនោះត្រូវបានបញ្ចូលទៅក្នុងកម្មវិធី RAM Concept ដើម្បីរចនាគ្រឹះប្រភេទ “Floating Foundation” (គ្រឹះអណ្តែត)។ កម្មវិធីនេះបានជួយបង្កើនប្រសិទ្ធភាពដល់ការរចនាបន្ទះបេតុង (post-tensioned concrete slab) ដែលអាចធ្វើការស៊ីចង្វាក់គ្នាជាមួយដី ជាជាងការប្រឆាំងនឹងចរន្តដី។

តាមរយៈការកំណត់ចំណុចដែលត្រូវការពង្រឹងឱ្យបានច្បាស់លាស់ GeoStruxer បានកាត់បន្ថយចំនួនបង្គោលគ្រឹះក្រោមដីពី ២ ៧០០ ដើម មកនៅត្រឹមតែ ៧៧៩ ដើមប៉ុណ្ណោះ ពោលគឺកាត់បន្ថយបាន ៧០%។

ជារួម លំហូរការងាររួមគ្នារបស់ Bentley បានពន្លឿនវដ្តនៃការរចនាបាន ៣៥% និងសន្សំសំចៃម៉ោងការងារវិស្វកម្មបានជាង ៩០០ ម៉ោង។ វិធីសាស្ត្រនេះក៏បានសន្សំសំចៃដែកអស់ ១ ២០០ តោន និងជៀសវាងការបំភាយឧស្ម័ន CO2 ចំនួន ២ ០០០ តោន។

បច្ចុប្បន្ន គម្រោងនេះបានក្លាយជាគំរូកម្រិតពិភពលោកដែលបង្ហាញថាការប្រើប្រាស់កម្មវិធីឌីជីថលគឺដំណោះស្រាយយ៉ាងសំខាន់សម្រាប់វិស្វកម្មភូមិសាស្ត្រដ៏ស្មុគស្មាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]