ឥណ្ឌូណេស៊ី បោះទុន ១ពាន់លានដុល្លារបន្ថែម ដើម្បីអភិវឌ្ឍរដ្ឋធានីថ្មី ‘Nusantara’

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុម័តលើការដាក់ប្រាក់បន្ថែមចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ប្រទេស ‘Nusantra’ ដែលមានទីតាំងនៅខេត្ត Kalimantan ខាងកើតនៅលើកោះ Borneo ។

គម្រោងដ៏ធំ Nusantra ត្រូវបានគេព្យាករណ៍ថានឹងចំណាយអស់ ៣២ពាន់លានដុល្លារ ដែល ៨០ភាគរយ ត្រូវបានគេរំពឹងថានឹងមានប្រភពមកពីការវិនិយោគរបស់ឯកជន។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនទាន់ហ៊ានធានានូវការវិនិយោគដែលចាំបាច់នៅឡើយទេ បើទោះបីជាមានការអនុគ្រោះ ដោយលើកទឹកចិត្តផ្នែកពន្ធដ៏ធំសម្រាប់អ្នកវិនិយោគ និងបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៤៧ពាន់លានដុល្លារ កាលពីដើមឆ្នាំក៏ដោយ។

ការសាងសង់រដ្ឋធានីថ្មីសម្រាប់ប្រជាជាតិមូស្លីមដែលមានប្រជាជនច្រើនជាងគេលើពិភពលោកកើតឡើងនៅពេលដែលរដ្ឋធានីហ្សាកាតាបច្ចុប្បន្នជួបបញ្ហាកកស្ទះចរាចរណ៍ ប្រជាជនច្រើនលើសលប់ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ កង្វះផែនការ និងទឹកជំនន់ដោយសារវាលិចបន្តិចម្តងៗក្រោមនីវ៉ូទឹកសមុទ្រ។

ការសាងសង់អគាររដ្ឋាភិបាលសំខាន់ៗបានដំណើរការត្រឹមតែប្រមាណ ៥ភាគរយ ទៅ ៨ភាគរយប៉ុណ្ណោះ បើតាមផែនការគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ សម្រាប់បុគ្គលិកចំនួន ១៦.០០០នាក់ ដែលត្រូវផ្លាស់ប្តូរចូល។ ប្រធានាធិបតី Yoko Widodo ឥឡូវនេះកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងនៃការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលគម្រោងទីក្រុងធំថ្មីដែលមានតម្លៃថ្លៃកប់ពពករបស់គាត់ អាចជាកត្តាក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]