ឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្ជាក់របស់លោកប្រធានាធិបតីនេះ ធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

លោកស្រីបានថ្លែងក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីថា «ការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការបន្តសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកមកពិភាក្សា ក្នុងនោះក៏មានបំណងរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ»។

ជាមួយគ្នានេះដែរ កន្លងមក  ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា (២០១៨-២០២៣) លោក ស៊ូឌីម៉ាន់ ហាសេង ធ្លាប់បានផ្តល់ជំនួយឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។ នេះបើតាមជំនួបរវាងលោកឯកអគ្គរដ្ឋទូតជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ដោយឡែក ក្នុងខែមករា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានចុះរវាងលោក សានឌីកា អុនណូ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងទេសចណ៍កម្ពុជា។

អនុស្សារណៈនេះ បានបង្ហាញនូវការសហប្រតិបត្តិការលើមុខវិស័យមួយចំនួន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងទីផ្សារ ការគ្រប់គ្រងទិសដៅទេសចរណ៍ វិស័យឯកជន ការអភិវឌ្ឍសមត្ថភាព និងMICE (កិច្ចប្រជុំ, ការលើកទឹកចិត្ត, សន្និសីទ និងការតាំងពិពណ៌ទេសចរណ៍)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]