ឧទ្យានជាតិតម្លៃ១០លានដុល្លារនៅខេត្តមណ្ឌលគិរីបានបើកការដ្ឋានសាងសង់ហើយ

credit: PDI official FB page

សួនឧទ្យានជាតិសែនមនោរម្យក្រោមទុនវិនិយោគប្រមាណជា១០លានដុល្លារអាមេរិក ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ៊្វេសប៊ុកមន្ទីព័ត៌មានខេត្ត។

តាមការឲ្យដឹងពី ឯកឧត្តម ស្វាយ សំអ៊ាង ឧទ្យានជាតិដ៍ប្រណីតមួយនេះ គឺនឹងត្រូវសាងសង់ឡើងជារចនាបថបែបខ្មែរ មានសំណង់វិមានឯករាជ្យ ទីលានហាត់កីឡា សំណាកឃ្លោក រូបសំណាងគង រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ រុក្ខជាតិសំខាន់ៗ និងមានដាំដើមឈើចម្រុះ លើបរិវេណដីទំហំប្រមាណជា ២០ហិកតា នៃអតីតព្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សួនច្បារដ៏ធំមួយនេះ មានបណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ ២០០ម៉ែត្រ។

ឯកឧត្តម បានបន្ថែមថា៖ «ការចំណាយជាក់ស្តែង គឺអាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយមានការសហការនិងជំនួយពីសប្បុរសជន ក្រុមហ៊ុននានាទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិការរបស់ថ្នាក់ជាតិឡើយ»។

ជាងនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា៖ «ការសាងសង់ឧទ្យានជាតិមួយនេះ វានឹងជួយបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្តឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត វាក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិផងដែរ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]