២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។​

របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។​

ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២ភាគរយ ឬស្មើនឹង ២៤៨គម្រោង នៃគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយ បានមកពីវិស័យនេះ។ ​

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានតែ ២,៦ភាគរយនៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤ភាគរយនៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ​ត្រូវការទុនវិនិយោគច្រើន។

CDC សន្និដ្ឋានថា៖ “ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ ធៀបនឹងឆ្នាំ២០២២” ។​

វិនិយោគមកពីប្រទេសចិន រួមចំណែកប្រមាណ ២ភាគ៣ នៃប្រភពវិនិយោគទុនសរុប តាមពីក្រោយវិនិយោគិនក្នុងស្រុក ប្រមាណ២៤ភាគរយ។​ វិនិយោគមកពីប្រទេសផ្សេងទៀត រួមមានសឹង្ហបុរី ម៉ាឡេស៊ី និងផ្សេងៗ។​

យោងតាមរបាយការណ៍ខាងលើ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ប្រមាណ ២៨ភាគរយ នៃចំនួនគម្រោងវិនិយោគ តាមពីក្រោយដោយរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ១៦ភាគរយ ខេត្តកណ្តាល ១៥ភាគរយ ខេត្តព្រះសីហនុ ១១ភាគរយ ខេត្តតាកែវ ៦ភាគរយ ខេត្តកំពង់ចាម ១ភាគរយ​ និងផ្សេងៗ ៦ភាគរយ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]