៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាប្រមូលបានជាង ១៤លានដុល្លារពីការលក់សំបុត្រទស្សនាអង្គរវត្ត

ត្រឹមរយៈពេល​០៤ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៤.០៣១.២០៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៩៨.៩៩៨នាក់។

នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៩៣៧,៣៤ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់ ដែលចំណូលនេះកើនឡើង ៤៣៩,២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

ដោយឡែក ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ រដ្ឋអនុញ្ញាតអាចឱ្យធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃបាន។ (អានបន្ថែម)

ថ្មីៗនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូល​រួមប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំ​បាច់ទិញសំបុត្រចូលនោះទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]