សម្តេចអនុញ្ញាតកីឡាករ កីឡាការនីបរទេសស៊ីហ្គេមទាំងអស់ អាចទស្សនាអង្គរវត្តដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូល​រួមប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំ​បាច់ទិញសំបុត្រចូលនោះទេ។

ការអនុញ្ញាតនេះ បានប្រកាសឡើងក្នុងឱកាសដែលសម្តេចតេជោប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង ៣.០០០នាក់ នៃ​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោបានថ្លែងថា៖ «បន្ទាប់​ពី​ការប្រកួតរួច បើសិនកីឡាករ កីឡាការិនីបរទេស​​ចង់ទៅមើលអង្គរគឺរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលទស្សនា​ដោយមិន​បាច់​ទិញសំបុត្រនោះទេ គឺសម្រាប់តែកីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់គឺអនុញ្ញាតឱ្យ​ចូលមើល​អង្គរវត្តដោយឥតគិតថ្លៃតែម្តង»។

បន្ថែមពីនេះ សម្តេចតេជោបានស្នើឱ្យគ្រឹះស្ថានអង្គរ និងក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាករ កីឡាការិនីបរទេសដែលបានមកចូលរួម​ប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងការចូលទស្សនា ប្រាសាទអង្គរវត្តរបស់ខ្មែរ។

គួរបញ្ជាក់ដែរថា សម្រាប់​អ្នក​មក​គាំទ្រកីឡា សម្តេចមិនបានអនុញ្ញាតឡើយ គឺត្រូវតែលក់សំបុត្រដូចភ្ញៀវបរទេសធម្មតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]