៥ឆ្នាំ​ ​ខេត្តព្រះវិហារការចុះបញ្ជី​ដីធ្លីលក្ខណៈជា​ប្រព័ន្ធ​ ស​ម្រ​ច​បាន​ជាង ២២​ម៉ឺនហិកតា ​

រយៈពេល ​៥​ឆ្នាំ ​​គិត​ចាប់ពី​ឆ្នាំ ​២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ​បាន​ចំនួន​ ​២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ​ម៉ឺនហិកតា ខណៈ​រដ្ឋបាលខេត្តប្តេជ្ញា​នឹង​ខិតខំ​ព​ន្លឿ​ន​ការងារ​នេះ​ ដើម្បី​ឈានទៅ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ នេះបើយោងតាមប្រសាសន៍​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។

ឯកឧត្តមបាន​បន្តថា​៖ «ការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកម្មសិទ្ធិ និងការកាន់កាប់អចលនវត្ថុស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»​។​

​ឯកឧត្តមបន្ត ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​វិញ សម្រេចបាន​ចំនួន ៤២៩​បណ្ណ ស្មើនឹងទំហំប្រមាណ ១៥ពាន់ហិកតា ខណៈការចុះបញ្ជី​ដី​រដ្ឋ សម្រេចបាន​ចំនួន​ ១៨បណ្ណ ស្មើនឹងទំហំប្រមាណ ៤ពាន់ហិកតា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹងវិវាទដីធ្លីចំនួន ៣៤ករណី ដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៣ករណី កំពុងដោះស្រាយវិវាទចំនួន១១ករណី និងបានបញ្ជូនសំណុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន១០ករណី។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]