៥ឆ្នាំ រតនគីរីចុះបញ្ជីដីធ្លីបានជាង ៣ម៊ឺនក្បាលដី ខណៈក្រុងបានលុងនឹងសម្រេចឱ្យបាន១០០% ក្នុងខែមេសានេះ

ក្នុងរយៈពេល៥ឆ្នាំ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រេចបានចំនួនជាង ៣២.០០០ក្បាលដី នៅទូទាំងខេត្តរតនគីរី ខណៈរដ្ឋបាលខេត្តបេជ្ញាធ្វើការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង ឱ្យបានចប់ជាស្ថាពរនៅដំណាច់ ខែមេសា នេះផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក លី ឧសភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នៅថ្ងៃទី៤ខែ មេសា ឆ្នាំ២០២៣។

លោកប្រធានមន្ទីរ​បានឱ្យដឹងថា ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាននិងកំពុងជុំវិញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តរតនគី ​ដោយគិតពីឆ្នាំ២០១៨​ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តបានជាង ៣២.០០០ក្បាលដី  ដោយក្នុងនោះ បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៣ភូមិ ដែលគ្រប់ដណ្តប់ទៅលើក្រុង១ និងស្រុកចំនួន ២ គឺក្រុងបានលុង ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ។

លោកបន្តថា គិតមកដល់ពេលនេះ ការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង សម្រេចបាន ៩៥ភាគរយ គ្រោងនឹងប្រកាសបញ្ចប់ទាំងស្រុងនៅចុងខែមេសានេះ ហើយទិសដៅបន្តនឹងទៅកាន់ស្រុកបរកែវផងដែរ។ ដោយឡែកពាក់ព័ន្ធការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គិតមកបច្ចុប្បន្នសម្រេចបាន ២៧សហគមន៍ ហើយការចុះបញ្ជីដីរដ្ឋ បច្ចុប្បន្នចុះបញ្ជីដីធ្លីបានចំនួន ២៥ក្រុមហ៊ុនសម្បទានដី នៅទូទាំងខេត្តសរុប​ជាង​៩ម៉ឺនហិកតា ឬស្មើ៣៣៨ប័ណ្ណកម្មសិទ្ធ។

គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំមកនេះ ខេត្តរតនៈគីរី ទទួលបានគម្រោងវិនិយោគសរុប ១៨.២០០គម្រោង ដោយក្នុងនោះគម្រោងពាក់ព័ន្ធវិស័យសុរិយោដីមានចំនួន ១៨.០០០គម្រោង និងវិស័យសំណង់មានចំនួន ១៧០គម្រោង។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក លី ឧសភា ប្រធានមន្ទីរ​រៀបចំដែនដី ខេត្តរតនគិរី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]