កម្ពុជាដណ្តើមបានពានរង្វាន់ធំៗ២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២០

ក្នុងចំណោមជ័យលាភីទាំង ៣៥ ដែលមកពីសឹងគ្រប់ប្រទេសក្នុងទ្វីបអាស៊ី ប្រទេសកម្ពុជាក៏បានទទួលពានរង្វាន់ធំៗ ចំនួន២ ផងដែរ ពីកម្មវិធីអចលនទ្រព្យឆ្នើមប្រចាំតំបន់ ឬ PropertyGuru Asia Property Awards លើកទី ១៥ ប្រចាំឆ្នាំ ២០២០។

ជ័យលាភីទីមួយគឺ គម្រោង Urban Village និងគម្រោង Phnom Penh Factory របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ដែលទទួលបានពានរង្វាន់ “ការិយាល័យធ្វើការរួមល្អបំផុតនៅអាស៊ី” ឬ Best Co-Working Space (Asia)។

ទន្ទឹមនឹងនេះអ្នកឈ្នះមួយទៀត គឺ ផ្សារទំនើប PH Eco Mall របស់ក្រុមហ៊ុន ប៉េង ហួត គ្រុបដែលទទួលបានពានរង្វាន់ ការរចនាស្ថាបត្យកម្មផ្សារទំនើបល្អបំផុតនៅអាស៊ី ឬ Best Retail Architectural Design (Asia)។

កម្មវិធី PropertyGuru Asia Property Awards រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ PropertyGuru Asia។ សម្រាប់ឆ្នាំ ២០២០ ដែលជាឆ្នាំទី ១៥ កម្មវិធី Grand Final ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៏ជាង ៨៥ ក្រុមហ៊ុន មកទីគ្រប់ទិសទីក្នុងតំបន់ ក៏ដូចជាគណៈកម្មការអព្យាក្រឹតជាច្រើនរូប។

ក្នុងចំណោមអ្នកចូលរួមប្រកួតទាំងអស់ មានអ្នកឈ្នះត្រឹម ៣៥ រូបប៉ុណ្ណោះ ដោយកម្ពុជាទទួលបាន ២ រង្វាន់ សិង្ហបុរីទទួលបាន ៩ ឥណ្ឌូនេស៊ីទទួលបាន ៨ ថៃទទួលបាន ៥ ក៏ដូចជាអ្នកឈ្នះជាច្រើនទៀត។

សម្រាប់បញ្ជីឈ្មោះអ្នកឈ្នះទាំងអស់ សូមចុចទីនេះ។

Awards

- Video Advertisement -