កម្ពុជា​ទាក់ទាញ​វិនិយោគិន​សិង្ហ​បុរី​

​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​របស់​កម្ពុជា និង​បទបញ្ញត្តិ​ដែល​បើក​ទូលាយ​សម្រាប់​ការវិនិយោគ​បរទេស បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ការទាក់ទាញ​អ្នកវិនិយោគ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី​។​

​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បច្ចុប្បន្ន​នេះ​ប្រទេស​សិង្ហ​បុរី​គឺជា​វិនិយោគិន​ធំជាងគេ​លំដាប់​ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស ក្នុង​ការអភិវឌ្ឍ​អចលនទ្រព្យ​ដែលជា​វិស័យ​លេចធ្លោ​បំផុត​។​

​គម្រោង The Bridge និង The Peak គឺជា​គម្រោង​អភិវឌ្ឍ​ដែល​ល្បី​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Oxley Holdings and Hutton Real Estate Group ក្នុងចំណោម​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​សិង្ហ​បុរី ដែល​បាន​ចូលទៅ​ក្នុង​ទីផ្សារ និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការទិញ​ខុន​ដូ​ក្នុង​ចំណោម​វិនិយោគិន​សិង្ហ​បុរី។​

កិច្ចព្រមព្រៀង​ពន្ធដា​ទ្វេ (DTA) រវាង​ប្រទេស​ទាំង​ពីរ បាន​កាត់​បន្ថយពន្ធ​ទ្វេ​ដង​លើ​ប្រាក់ចំណូល​បាន​មក​ពី​ការវិនិយោគ​ឆ្លង​ប្រទេស បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​មាន​ការទាក់ទាញ​ខ្លាំង​ឡើង​សម្រាប់​ការវិ​និយោគ​នៅក្នុង​តំបន់​អាស៊ាន​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]