កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើតការងាររាប់ពាន់កន្លែង ជាមួយពិពិធកម្មសេដ្ឋកិច្ចជាតិ

កម្ពុជា នឹងទទួលបានគម្រោងថ្មីចំនួន ១៣ ទៀត ដែលមានទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១២គម្រោង (ផលិតគ្រឿងសម្អាង ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី ផលិតក្រណាត់ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ ផលិតសម្ភារៈផ្ទះបាយ ផ្គុំដំទ្បើងរថយន្ត ផលិតមីនិងគ្រឿងបន្សំសម្រាប់មី ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ ផលិតគ្រឿងសង្ហារិម ផលិតផលិតផលកម្ចាត់សត្វល្អិត និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។

គម្រោងវិនិយោគទាំង១៣ ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។

សូមជម្រាបថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ កើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយ […]

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥

បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោ […]

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្ន […]

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិ […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]

ក្រុមហ៊ុន S.S.R ស្នើបង្កើតផែស្ងួតនៅខេត្តព្រៃវែង ក្នុងទុនវិនិយោគជាង ២០លានដុល្លារ

ក្រុមហ៊ុន S.S.R Co., Ltd. បានស្នើសុំបង្កើតផែស្ងួត ក្នុង […]