កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥៧% នៃចំនួនគម្រោង

ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។

CDC បន្តថា ទុនវិនិយោគនេះ មានការកើនឡើងប្រមាណ $៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ $៦,៥ប៊ីលានដុល្លារ។ (អានបន្ថែម)

ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។

ដោយឡែកបើគិតត្រឹមតែ១ខែ នៃវិច្ឆិកា ឆ្នាំ២០២៥វិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $២៦២លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៤ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុបសម្រាប់មួយខែវិច្ចិកា គឺមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ $៦៦លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសិក្សាលើសំណើគម្រោងថ្មីចំនួន៧ ក្នុងទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវាយតម្លៃគំនិតផ្តួចផ្តើមសំខ […]

ក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង

មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវ […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

កម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មា […]

ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើក […]