រដ្ឋសិក្សាលើសំណើគម្រោងថ្មីចំនួន៧ ក្នុងទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវាយតម្លៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួនប្រាំពីរ ដែលគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង កសិ-ឧស្សាហកម្ម និងផលិតកម្ម ដើម្បីបង្កើតការងាររាប់រយកន្លែង រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមទុនវិនិយោគ ៤៥០លានដុល្លារអាម៉េរិក។ នេះបើយោងតាមកិ...
អានបន្ថែមក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង
មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ នឹងធ្វើទំនើបកម្មវិស័យវិទ្យាសាស្ត្ររបស់កម្ពុជា ជាមួយការបង្កើតការងារជំនាញ និងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក បានសម្រេចបោះទុន ៥០០លានដុល្លារ ដើម្បីវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង ដោយផ្តោតសំខាន់ៗទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមស្វា និងបង្កើតសួនឧ...
អានបន្ថែមកម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥
ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥៧% នៃចំនួនគម្រោង ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគ...
អានបន្ថែមការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥
ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង $៧ពាន់លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ...
អានបន្ថែមបារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា
ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង មានបំណងចង់បង្កើតឧទ្យានទេសចរណ៍ដ៏ធំមួយពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួប...
អានបន្ថែមកម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ
កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មានទុនវិនិយោគជាង ៧៤លានដុល្លារ។នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ”របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង និងមានមុខសញ...
អានបន្ថែមចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ
ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើការវិនិយោគគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកឱ្យកាន់តែមានសក្តានុពល។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wang Huan តំណាងក្រុមហ៊ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនខាងលើ បានរាយការណ៍អ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់ ឬព្រលានពោធិ៍ចិនតុង) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ខណៈបច្ចុប្បន្នរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣លានដុល្លារ ក្នុងមួយឆ្នាំ លើការថែទាំក្នុងគោលដៅសំខាន់ៗចំនួន២។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី២០ ខែតុលា ឆ្នា...
អានបន្ថែមកម្ពុជា-អាមេរិក រៀបចំវេទិការួមគ្នា ដើម្បីទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យ្ឯកជន សំដៅទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី។ វេទិកានេះ ជាឱកាសជួបជុំអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹ...
អានបន្ថែមក្រុមហ៊ុនធំៗ២ ទទួលបានសិទ្ធផ្តាច់មុខបង្កើតរោងចក្រដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា
ក្រុមហ៊ុន Gaungzhou Automobile (GAC) Group Co., Ltd, និងក្រុមហ៊ុន TH Automotive Manufacturing ទទួលបានបានចាប់ដៃគូសហការគ្នា ដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកដំណើរការរោងចក្រដំទ្បើងរថយន្ត GAC នៅកម្ពុជា។ នេះយោងតាមសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ...
អានបន្ថែម