ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ជិត ៣ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៥

កិច្ចពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូត អ៊ូអេណូ អាត់ស៊ូស៊ី បានគូសបញ្ជាក់ពីសមិទ្ធផលពាណិជ្ជកម្មចំនួន ២,៦ប៊ីលានដុល្លារ និងការជំរុញថ្មីមួយសម្រាប់ការបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើប។

ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន បានផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា ជាក់ស្តែងបើគិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥ ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាមានសរុបចំនួន ២,៩ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ សម្តេចថា ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ប៊ីលានដុល្លារអាម៉េរិក។ ចំពោះការវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ប៊ីលានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី បានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ ខណៈឯកឧត្តមក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីកម្ពុជា បានសង្ឃឹមថា ទំនាក់ទំនងស្ថាប័នរដ្ឋសភានេះនឹងកាន់តែរឹងមាំ និងមានសកម្មភាពខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរាជទូតជប៉ុនថ្មី។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់មន្ត្រីកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្ន […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ក្រុមហ៊ុនចិនមួយកំពុងសិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍន៍ធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនវិស្វកម […]

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបើករោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម បានបង្ហាញមហិ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងចំនួន៦ តម្លៃទុនវិនិយោគ ៨៣លានដុល្លារ នៅភូមិភាគឦសាន

គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៦ ត្រូវបានអនុម័តសម្រាប់ការលើកទឹ […]

ក្រុមហ៊ុនវិនិយោគចំនួន៤៨ មកពី៦ប្រទេស មកស្វែងរកឱកាសវិនិយោគនៅក្រចេះ

គណៈប្រតិភូចម្រុះជាតិសាសន៍ដែលមានក្រុមហ៊ុនជិតហាសិបក្រុមហ៊ […]