កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្រេចលទ្ធផលចំនួន២ រួមមាន៖ ១. ឯកភាពចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) នាថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាត់ពើ ប្រទេសឡាវ  ២. រក្សាជំហរក្នុងការស្នើសុំភាគីឡាវចុះត្រួតពិនិត្យលើទីតាំងចំនួន ២ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ ០៧៨ (ជាអាទិភាពសម្រាប់ភាគីកម្ពុជា) និងបង្គោលព្រំដែនលេខ ១៤១ (ជាអាទិភាពសម្រាប់ភាគីឡាវ និងសម្រាប់កម្ពុជាក្នុងផែនការរយៈពេលវែង)។

សូមបញ្ជាក់ផងដែរថា ការបន្តសិក្សាលើការតភ្ជាប់រវាងខេត្តរតនគិរី(កម្ពុជា) និងខេត្តអាត់តាពើ(ឡាវ) ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃការឯកភាពគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក រវាងនៅកម្ពុជា និងនៅឡាវ ក្នុងចក្ខុវិស័យ និងគោលបំណងរួមគ្នា ដើម្បីតភ្ជាប់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃខេត្តជាប់ព្រំដែនទាំងពីរ ការជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ និងលទ្ធភាពក្នុងការបើកឱ្យមានច្រកទ្វារព្រំដែនអន្តរជាតិថ្មីរវាងប្រទេសទាំងពីរផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]