កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍភូមិរុនតាឯក និងពាក់ស្នែងឱ្យក្លាយជាក្រុង មានរចនាបទបែបខ្មែរលាយនិងសហសម័យ

 

ក្រុមហ៊ុនស្ថាបត្យកម្មនិងសំណង់ក្នុងស្រុក AGENT21 GLOBAL បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។

ដូច្នេះក្រុមហ៊ុនAGENT21 GLOBAL បានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះគំរូ និងការតាំងបង្ហាញម៉ូតផ្ទះខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប”  អោយក្លាយជាទីក្រុងដែលមានលំនៅដ្ឋានដែលមានរចនាបទបែបខ្មែរលាយនិងសហសម័យផ្ទះដែលមានតំលៃសមរម្យនិងអាចរកចំណូលបានតាមរយះការរចនាម៉ូតពិសេសមិនត្រឹមតែជាលំនៅដ្ឋានហើយអាចជាផ្ទះប្រកបអាជីវកម្មបែបទេសចរណ៏ថែមទៀតធ្វើអោយតំបន់អភិវឌ្ឍន៍នេះអាចទាក់ទាញទេសចរណ៏បែបវប្បធម៌ និងកសិទេសចរណ៏បែបធម្មជាតិ។

ជាចុងក្រោយលោកស្រីអគ្គនាយិកាសូមអរគុណដល់អាជ្ញារធដែនដីនិងប្រជាជននៅតំបន់ភូមិធម្មជាតិរុនតាឯកដែលបានចូលរួមការបើកការដ្ឋានសាងសង់ផ្ទះគំរូ និងទស្សនាការតាំងបង្ហាញម៉ូតផ្ទះខ្មែររបស់ក្រុមហ៊ុនAGENT21 GLOBALយ៉ាងច្រើនកុះករនិងទទួលបានការគាំទ្រម៉ូតផ្ទះខ្មែររបស់ប្រជាជននយ៉ាងខ្លាំង។

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខតេឡេក្រាម: ០៩៦ ៣៨៩ ៣៣៣៣

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]