កម្ពុជា-ថៃ ប្ដេជ្ញាបញ្ចប់ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នា ដែលជាប្រភពប្រេងដ៏សម្បើម

ថៃនឹងជួបពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នាលើផ្ទៃសមុទ្រទំហំ ២៦០០០  គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។

បើយោងតាមកាសែតBangkok Post កាលពីថ្មីៗនេះ រត្រៀមពិភាក្សារ គឺបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង ២ ដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតប្រភពថាមពលថ្មី និងចង់លុបបំបាត់ជម្លោះទឹកដីជាលើកដំបូង។

ប្រទេសទាំង២ នឹងជួបគ្នាតាមរយៈ Video Conference នៅថ្ងៃសុក្រទី ១៦ កញ្ញា ខាងមុខនេះ។  ភាគីទាំង ២ នឹងពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដូចជាការគ្រប់គ្រងការធ្វើដំណើរឆ្លងដែន ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងឧស្សាហកម្ម និងសុខភាពសាធារណៈ និងការអភិវឌ្ឍន៍សហគមន៍។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានឱ្យដឹងកាលពីថ្ងៃទី ១៣ ខែកញ្ញាថា បើការចរចាបានជោគជ័យ វានឹងក្លាយជាផ្នែកមួយនៃគោលនយោបាយរយៈពេលវែងរបស់រដ្ឋាភិបាល។

រដ្ឋាភិបាល​កថៃក៏​បាន​បង្កើត​គណៈកម្មាធិការពិសេសថ្មី​មួយ ​ដើម្បី​ពិនិត្យ​រក​មធ្យោបាយ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទាមទារ​ត្រួតស៊ីគ្នានេះ។

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែសីហា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយប្រទេសថៃដើម្បីពិភាក្សា ខណៈដែលប្រទេសទាំង២ នឹងខិតខំ បញ្ចៀសវិបត្តិថាមពលនេះយ៉ាងពេញទំហឹង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម ម៉េង ស័ក្តិធារ៉ា មានប្រសាសន៍ថា ទោះបីជាមេដឹកនាំនៃប្រទេសទាំង២ ចង់រកដំណោះស្រាយឱ្យ​បានឆាប់រហ័សក៏ដោយ ប៉ុន្តែកិច្ចពិភាក្សានៅតែមានដំណើរការយឺតយ៉ាវ ។

លោក​បាន​ស្នើ​ឲ្យ​ប្រទេស​អនុវត្ត​តាម​គំរូ​​តំបន់​អភិវឌ្ឍន៍​រួម​ម៉ាឡេស៊ី-ថៃ ហើយ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចរចា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]