កម្ពុជា និង ITF សហការគ្នាលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់អាស៊ាន

កម្ពុជា និងអង្គការវេទិការដឹកជញ្ជូនអន្តរជាតិ (ITF) សហការគ្នាពិភាក្សាលើគម្រោងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប។

ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធខាងលើកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើគម្លាតនៃការដឹកជញ្ជូនរវាងប្រទេសក្នុងតំបន់ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំ ក៏បានរៀបចំឱ្យមានយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ដោយធ្វើឱ្យការដឹកជញ្ជូនរវាងតំបន់អាស៊ី ជាមួយនឹងតំបន់អឺរ៉ុប និងការដឹកជញ្ជូនរវាងផ្លូវទឹក ផ្លូវគោក ផ្លូវសមុទ្រឱ្យបានល្អ។

ជាមួយគ្នានេះ លោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ ITF បានឱ្យដឹងដែរថា វេទិកា ITF ជួយកម្ពុជាក្នុងក្របខណ្ឌជាការកសាងសមត្ថភាព ជាអនុសាសន៍ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំការតភ្ជាប់ការដឹកជញ្ជូន ដោយមិនផ្តល់ជាថវិកាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ។

បន្ថែមលើនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈដែលកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ជាសមាជិកដំបូងគេនៃវេទិការដឹកជញ្ជូនអន្តរជាតិនៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២២ ហើយវេទិកា​នេះ ជាវេទិកាដ៏ធំមួយ ដែលមានសមាជិកប្រមាណ ៦៤ប្រទេស ភាគច្រើនមាន ៤០ប្រទេសនៅតំបន់អឺរ៉ុប ហើយជាង ២០ប្រទេសទៀត នៅតំបន់អាស៊ី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]