កម្មវិធីតែ១ តុ ក៏អាចប្រារព្ធនៅអគារប្រណីតបានដែរ!! PH Grand Hall ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ ២០% និង ជម្រើស ២០ មុខដោយឥតគិតថ្លៃសម្រាប់អតិថិជនកក់នៅរដូវកាលបៃតងនេះ!

 

លោកអ្នកធ្លាប់បានលឺឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំតែមួយគត់នៅតំបន់ច្បារអំពៅដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ។

អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពី១តុឡើងទៅ ដោយសារអគារនេះមានបន្ទប់ តូច-ធំជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ។ ជាពិសេសនៅជាន់ទី១លោកអ្នកអាចជ្រើសរើសសម្រាប់រៀបចំកម្មវិធីខ្នាតតូចដូចជា៖ កម្មវិធីខួបកំណើត ជប់លៀង ភ្ជាប់ពាក្យ មង្គលការ ត្រឹម១០តុទៅ ៣០តុបានយ៉ាងងាយស្រួល ចំណាយតិចហើយ បានកន្លែងស្រស់ស្អាត ព្រមទាំងការផ្តល់ជូនសេវាកម្មបដិសណ្ឋារកិច្ចពីអ្នកជំនាញប្រកបដោយវិជ្ជាជីវៈផងដែរ។ ប្រសិនជាលោកអ្នកចង់ស្វែងរកទីតាំងធំទូលាយអាចជ្រើសរើសសាលកម្មវិធី Euro 1, Euro 2 និង Euro 3 ដែលអាចរៀបចំបានរហូតដល់ ៣០០តុ ថែមទៀតផង។

មិនតែប៉ុណ្ណោះអគារនេះក៏អាចរៀបចំកម្មវិធីដូចជា៖ កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ការប្រគំតន្រ្តី ការតាំងពិព័រណ៍ សម្ពោធផលិតផល និងកម្មវិធីផ្សេងៗជាច្រើនទៀត ស្របទៅតាមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលអាចទទួលភ្ញៀវសរុបបានរហូតដល់ទៅ ៣,000នាក់។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ អគារនេះមានផ្តល់ជូនប្រម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% និងផ្តល់ជូនជម្រើស ២០ មុខដោយឥតគិតថ្លៃ សម្រាប់អតិថិជនកក់កម្មវិធីនៅក្នុងរដូវកាលពណ៌បៃតងនេះតែម្តង។

លើសពីនេះទៀត អតិថិជនអាចជ្រើសរើសចុងភៅ ឬ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនៅខាងក្រៅដែលអ្នកពេញចិត្តបានស្របទៅតាមតម្រូវការកម្មវិធីរបស់លោកអ្នក និងអាចចម្អិនម្ហូបអាហារនៅក្នុងចង្ក្រានបាយដ៏ធំទូលាយ        បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ម៉ាស៊ីនទំនើបៗជាច្រើនប្រភេទដែលអាចរក្សាធានាដល់គុណភាពរសជាតិម្ហូបអាហារនិងស្តង់ដាអនាម័យកម្រិតខ្ពស់ផងដែរ។

អ៊ែមណាស់មែនអត់??

ដើម្បីជ្រាបច្បាស់ពីសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលសូមនាំអារម្មណ៍លោកអ្នកទៅទស្សនានូវវីដេអូយ៉ាងលម្អិតអំពីមុខងាររបស់សាលដ៏ប្រណីតមួយនេះតាមរយៈលីងខាងក្រោម៖

YouTube: https://youtu.be/7q7D95WP3W0?si=WRGHz_2Zzte8iIS8

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០១៥ ៣៣៣ ២៩៦/ ០៨៩ ៩៩៩ ៤៦៧

Follow us on:

Facebook Page: https://www.facebook.com/phgrandhall22

TikTok: https://www.tiktok.com/@phgrandhall

Telegram: https://t.me/phgrandhall

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]