កម្មវិធី Digital Twin បង្កើនប្រសិទ្ធភាពគម្រោងទីក្រុងថ្មីតម្លៃ ១១៤ លានដុល្លារ នៅក្រុង Manaus
ក្រុមហ៊ុន ADAX ប្រេស៊ីលកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប “Digital Twin” (បច្ចេកវិទ្យាបង្កើតគំរូឌីជីថលដូចប្លង់ពិត) ដើម្បីបង្កើតទីក្រុងដ៏ធំមួយតម្លៃ ១១៤ លានដុល្លារ នៅឯទីក្រុង Manaus ដែលជាឧទាហរណ៍មួយដ៏សំខាន់ដែលសបង្ហាញពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃកម្មវិធី Digital Twin ក្នុងវិស័យសំណង់។
គម្រោងនេះជាគម្រោងខ្នាតយក្សដែលនឹងផ្ដល់ហេដ្ឋារចនាសម្ព័ន្ធទំនើបដល់ប្រជាជនជាង ៦០,០០០ នាក់ ដែលងាយរងគ្រោះតាមបណ្តោយស្ទឹង Igarapé do Quarenta។
តាមរយៈការប្រើប្រាស់កម្មវិធី BIM (Building Information Modeling) និង Digital Twin របស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុន ADAX បានប្តូរពីវិធីសាស្ត្រសាងសង់បែបធម្មតា មកជាលំហូរការងារឌីជីថលដែលមានសមាហរណកម្មខ្ពស់។
ក្រុមហ៊ុនអាចកាត់បន្ថយការចំណាយលើគម្រោងរហូតដល់ ៩០% ខណៈរយៈពេលនៃការចែកចាយការងារត្រូវបានកាត់បន្ថយ ៥៩%។ លើសពីគម្រោងនេះក៏កំពុងផ្លាស់ប្តូរទីលំនៅគ្រួសារចំនួន ២,៤០០ គ្រួសារ ចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងហានិភ័យខ្ពស់ ទៅកាន់ផ្ទះថ្មីចំនួន ៧៥២ ខ្នង ក្នុងប្លុកលំនៅឋានចំនួន ៩៤។
លោក Marcellus Campêlo ប្រធានសម្របសម្រួលប្រតិបត្តិនៅ ADAX បានកត់សម្គាល់ថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញចំនួន ៣៥ នាក់ ដែលធ្វើការសហការគ្នានៅទូទាំងរដ្ឋចំនួន ៤ ផ្សេងគ្នានៃប្រទេសប្រេស៊ីល។ តាមរយៈការប្រើប្រាស់គំរូទិន្នន័យរួម (Federated data model) ក្រុមការងារអាចគ្រប់គ្រងឯកសារជាង ១២,០០០ ឯកសារ និងទិន្នន័យទំហំ ១០៥ Gigabytes យ៉ាងរលូន។
លោកបានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យានេះមិនត្រឹមតែជួយពង្រឹងសុវត្ថិភាព និងការអនុលោមតាមបទដ្ឋានបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់បន្ថយពេលវេលាធ្វើដំណើរទៅមកកាន់ការដ្ឋានបានប្រហែល ១១,០០០ ម៉ោង ផងដែរ។
បច្ចុប្បន្ន ការសាងសង់កំពុងដំណើរការ ដោយគ្រោងនឹងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២៧។ ខណៈពេលដែលទីក្រុងនានានៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្មយ៉ាងរហ័ស គម្រោង Manaus គឺជាគំរូមួយដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យា Digital Twin អាចបង្កើតបរិស្ថានទីក្រុងដែលមានសុវត្ថិភាព និងនិរន្តរភាពជាងមុន។

- Video Advertisement -