ការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២

ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។

ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្រាន់សម្រាប់រំដោះទឹកភ្លៀងក្នុងវដូវវស្សាឆ្នាំក្រោយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៦ ធ្នូ នេះថា ស្ថានីយនេះនឹងក្លាយជាស្ថានីយដែលមានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងមានសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។

គម្រោងនេះកំពុងសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផ្ទាល់ ដោយក្រោយសាងសង់រួច នឹងធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ ផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]