ការផ្គត់ផ្គង់អគារខុនដូរព្យាករណ៍ថានឹងកើនឡើង ១២០ ភាគរយនៅឆ្នាំ ២០១៩

ការផ្គត់ផ្គង់បន្ទប់ខុនដូនៅរាជធានីភ្នំពេញ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១២០ ភាគរយនៅឆ្នាំ ២០១៩ ដែលកើតឡើងដោយសារតែការយឺតយ៉ាវក្នុងការបញ្ចប់គម្រោងមួយចំនួនកាលពីឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia ។

យោងតាមរបាយការណ៍ដែលមានឈ្មោថា «Fearless Forcast 2019» បានបង្ហាញថា នៅចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃសមរម្យ នឹងមានកំណើនពី ៣.៥៣០ យូនីត ទៅ ៧.០៥៧ យូនីត។

ដោយឡែក របាយការណ៍ដដែលនេះក៏បានគេព្យាករណ៍ថា ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃថ្លៃ អាចនឹងមានចំនួនប្រហែល ១០.៦១១យូនីត ត្រឹមដំណាច់ឆ្នាំ ២០១៩ ដែលវាមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ២៤៣ ភាគរយ នេះបើប្រៀបធៀបទៅនឹងការផ្គត់ផ្គង់បច្ចុប្បន្នដែលប្រមាណ ៣.០៩៣យូនីត។

លើសពីនេះ សម្រាប់ការផ្គត់ផ្គង់ខុនដូរមានមានតម្លៃមធម្យម ដ៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាច្រើនផងដែរ ដែលអាចនឹងមានចំនួនសរុបប្រហែល ១៣.៤៤៤យូនីត។

អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការកើនឡើងនៃការផ្គត់ផ្គង់ខុនដូមិនមែនជាបញ្ហាចម្បងនោះទេ ព្រោះភាគច្រើននៃខុនដូទាំងអស់ត្រូវបានលក់ចេញ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សារជួល។

“ការកើនឡើងនៃអ្នកផ្គត់ផ្គង់ខុនដូអាចជាឧបសគ្គដ៏ធំក្នុងទីផ្សារជួល។ ដោយហេតុថា ការបញ្ចប់ការសាងសង់គម្រោងខុនដូនឹងកើនឡើងទ្វេជាពីរ ដែលនឹងធ្វើអោយតម្លៃជួលនឹងធ្លាក់ចុះ ដូច្នេះវាជាបញ្ហាប្រឈមសម្រាប់វិនិយោគិនពេលដាក់ខុនដូររបស់ខ្លួនសម្រាប់ជួល»។

អ្នកនាង បានបន្ថែមទៀតថា៖ “ប៉ុន្តែ ការកើនឡើងនេះគឺល្អសម្រាប់អតិថិជនដែលចង់ជួលខុនដូ ព្រោះពួកគេអាចជួលបានក្នុងតម្លៃសមរម្យ” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]