ការផ្តល់ជូននូវកិច្ចសន្យាសង់ខ្សែបញ្ជូនអគ្គិសនី

កិច្ចសន្យាសាងសង់ខ្សែបញ្ជូនអគ្គិសនីទីពីរដែលតភ្ជាប់ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃក្នុងខេត្តកោះកុងទៅរាជធានីភ្នំពេញត្រូវបានប្រគល់ជូនក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុន Pestech (Cambodia) Ltd. នឹងសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រវែង ២២០ គីឡូម៉ែត្រ ដែលមានសមត្ថភាពផ្ទុកថាមពលអគ្គិសនី ២៣០គីឡូវ៉ុល ក្នុងតម្លៃ ១០០លានដុល្លារអាមេរិក។ ក្រុមហ៊ុន Pestech នឹងអនុវត្តការងាររចនា វិស្វកម្ម និងសំណង់ទាំងអស់ ក្នុងនាមក្រុមហ៊ុន Alex Corporation ដែលជាអ្នកម៉ៅការមេ។

ខ្សែបញ្ជូនអគ្គិសនីនេះនឹងកាត់ទូទាំងភ្នំក្រវាញ ហើយនឹងជាខ្សែបញ្ជូនទីពីរពីទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China National Heavy Machinery Corporation របស់ប្រទេសចិន និងបានដាក់ឲ្យប្រើក្នុងឆ្នាំ ២០១៥។

ខ្សែបញ្ជូនថ្មីត្រូវបានរំពឹងថានឹងចាប់ផ្តើមសាងសង់ឆាប់ៗហើយបញ្ចប់ត្រឹមឆ្នាំ ២០២០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]