ការរចនាប្លង់កន្លែងសម្រាប់ការធ្វើដំណើរឆ្លងកាត់នៅទីក្រុងសេអ៊ូលឈ្នះពានរង្វាន់

ក្រុមហ៊ុនបារំាង Dominique Perrault Architecture បានឈ្នះការប្រកួតប្រជែងអន្តរជាតិក្នុងការរចនាប្លង់កន្លែងដឹកជញ្ជូន និងមជ្ឈមណ្ឌលទិញទំនិញដែលមានតម្លៃ ១.២ប៊ីលានដុល្លារនៅសង្កាត់ Gangnam ទីក្រុងសេអ៊ូល។

ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះនៅទីប្រជុំជនទីក្រុងសេអ៊ូលនេះ នឹងមានស្ថានីយរថភ្លើង ហាងលក់ទំនិញ វិចិត្រសាល មជ្ឈមណ្ឌលសិក្សាធិការ និងសួនឧទ្យាន ហើយនៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយជាកន្លែងក្រោមដីដ៏ធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង។

ការអភិវឌ្ឍនេះមានឈ្មោះថា “Lightwalk” មានទំហំ ១៦០ពាន់ម៉ែត្រការ៉េ មានជាន់ក្រោមដីចំនួន ៦ជាន់ ជាមួយនិងសួនឧទ្យាន “Green Land” ទំហំ ២៨ពាន់ម៉ែត្រការ៉េនៅខាងលើ។ គម្រោងនេះត្រូវបានដាក់ឈ្មោះតាមពិដានកញ្ចក់ដ៏ធំសម្បើមដែលអាចឲ្យពន្លឺចាំងចូលទៅខាងក្នុងអគារ។

ក្រុមហ៊ុន Dominique Perrault Architecture បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “គម្រោងនេះមានលក្ខណៈតូច ប៉ុន្តែប្រកបដោយថាមពលដ៏ខ្លាំង ដែលបង្ហាញនូវវត្តមាននៃស្ថានីយដឹកជញ្ជូនសាធារណៈរួមបញ្ចូលគ្នាដ៏សំខាន់ថ្មីមួយសម្រាប់ទីក្រុងសេអ៊ូល។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]