ការរចនាប្លង់ផ្នែកខាងក្នុងជាគន្លឹះនៃភាពជោគជ័យ
មានមន្ទិលសង្ស័យខ្លះថាសហគមសេដ្ឋកិច្ចអាស៊ាន (AEC) នឹងបន្តជម្រុញកំណើនសេដ្ឋកិច្ចដែលទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនទូទាំងពិភពលោកមកលើកម្ពុជា ឬយ៉ាងណា។
សម្រាប់ការបើកជំនួញថ្មី ទាំងការបើក Franchise ឬការិយាល័យកណ្តាល ស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យ។ ចំណាប់អារម្មណ៍ដំបូងមានឥទ្ធិពលខ្លាំង ហើយឥទ្ធិពលនេះគឺជាអ្វីដែលអ្នកវិនិយោគចង់បាន។
គុណភាពផ្នែកខាងក្នុងអាចនាំជំនួញជោគជ័យ ឬបរាជ័យបាន។ ស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុងមិនគ្រាន់តែជាសញ្ញាសំគាល់ប៉ុណ្ណោះទេ តែវាជាការកំណត់ពីបរិយាកាសដែលឆ្លុះបញ្ចាំងពីអ្វីដែលក្រុមហ៊ុនតំណាងឲ្យ និងអ្វីដែលក្រុមហ៊ុនមានបំណងនឹងធ្វើ។ វាបង្កើតនូវបរិយាកាសដែលបង្ហាញឲ្យឃើញភ្លាមៗពីគោលដៅនៃមុខជំនួញ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការបង្កើតបរិយាកាសមួយដែលអាចទាក់ទាញមនុស្សឲ្យចូលមកក្នុងក្រុមហ៊ុន។
នៅកម្ពុជា អ្នកវិនិយោគលើសំណង់ និងការរចនាប្លង់ផ្នែកខាងក្នុងភាគច្រើនមកពីប្រទេសចិន ជប៉ុន ម៉ាឡេស៊ី កូរ៉េ និងសិង្ហបុរី។ រយៈពេលពីរឆ្នាំចុងក្រោយនេះ មានអ្នកវិនិយោគជាច្រើនបានបោះជំហានមុន AEC ដើម្បីរកទីតាំងការិយាល័យលំដាប់ A និង B ក្នុងគោលបំណងទាញយកសក្តានុពលនៃតម្រូវការពីវិនិយោគិនដែលនឹងមកក្នុងពេលខាងមុខ ព្រមទាំងអភិវឌ្ឍន៍នូវការិយាល័យលំដាប់ A និង B សម្រាប់ការិយាល័យផ្ទាល់របស់ពួកគេ។
នៅឆ្នាំ ២០១៨ ភ្នំពេញនឹងស្គាល់ពីកំណើនការិយាល័យសម្រាប់ជួលចំនួន ៦៤ភាគរយ ហើយដែលភាគច្រើនមានទីតាំងនៅខណ្ឌដូនពេញ និងខណ្ឌ ៧មករា។ ភាគច្រើននៃការិយាល័យទាំងនេះសាងសង់សម្រាប់វិស័យសំណង់ និងធនាគារ ការិយាល័យមេធាវី ការិយាល័យអចលនទ្រព្យ និងឧស្សាហកម្មហិរញ្ញវត្ថុ។
សម្រាប់មុខជំនួញ ការផ្លាស់ប្តូរទីតាំងទៅការិយាល័យថ្មី គឺដើម្បីពង្រីក ឬសម្លឹងរកការឆ្លុះបញ្ជាំងពីស្តង់ដារ និងការរំពឹងទុករបស់ក្រុមហ៊ុនខ្លួន ហើយសេវាកម្មរៀបចំផែនការស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង និងពិតជាដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។
ជាមួយនឹងផែនការការិយាល័យថ្មី អ្នករចនាម៉ូត និងអតិថិជនរបស់គេ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ ពួកគេត្រូវតែផ្តោតលើបញ្ហាជាក់ស្តែង ដូចជា ទំហំនៃតម្រូវការ ការទំនាក់ទំនងយ៉ាងជិតស្និត ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និង គ្រឿងសង្ហារឹមជាដើម ប៉ុន្តែក៏មានបញ្ហាយុទ្ធសាស្ត្រជាច្រើនទៀតដូចជា ការចំណាយលើការរស់នៅ ប្រសិទ្ធភាពនៃបរិយាកាសការងារ និងផលប៉ះពាល់ដល់បរិស្ថាន។
នៅពេលធ្វើការគិតគូរពីតម្រូវការអនាគតនៃការិយាល័យរបស់ខ្លួន និងធ្វើការសម្រេចចិត្តលើជំនួញពាណិជ្ជកម្មនានា វាពិតជាសំខាន់ដែលត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ និងគោលបំណងជាក់លាក់។ ការគិតគូរពីគម្រោងអាជីវកម្មផ្ទាល់ខ្លួន និងការៀបចំគម្រោងនោះទៅតាមតម្រូវការបំពាក់គ្រឿងបរិក្ខារនានាក្នុងការិយាល័យ គឺជាការអនុវត្តន៍ដ៏ល្អប្រសើរ។ ក្រុមហ៊ុន Beyond Design ដែលបង្កើតឡើងដោយអ្នករចនាម៉ូតជនជាតិអូស្ត្រាលី Bronwyn Blue ក្នុងឆ្នាំ ២០០៨ អាចផ្តល់នូវព័ត៌មានច្បាស់លាស់និងចំណេះដឹងដែលជួយធានាយុទ្ធសាស្ត្រអចលនទ្រព្យដែលជោគជ័យសម្រាប់ក្រុមហ៊ុន។
ការនាំមុខគេក្នុងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មស្ថាបត្យកម្ម និងការរចនា នៅកម្ពុជា គឺជាការធ្វើដំណើរប្រកបដោយថាមវន្តសម្រាប់ក្រុមការងារក្នុងក្រុមហ៊ុន Beyond Design ។
នៅពេល Blue បានមកដល់កម្ពុជាដំបូង ផ្លូវ ៣០៦ ដែលជាទីតាំងអគារតាំងបង្ហាញគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន Beyond Design ស្ថិតនៅ គឺគ្រាន់តែជាផ្លូវបេតុងធម្មតា ប៉ុន្តែ បច្ចុប្បន្ន បឹងកេង១ មានក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុកជាច្រើន ដែលភាគច្រើន Beyond Design បានចូលរួមក្នុងការអភិវឌ្ឍន៍។
ក្នុងឆ្នាំ២០១៦ ក្រុមការងាររបស់ក្រុមហ៊ុន Beyond Design មានលក្ខណៈអន្តរជាតិដូចមូលដ្ឋានអតិថិជនរបស់ខ្លួនដែរ។ ក្រុមការងារជនជាតិបារាំង អ៊ីតាលី ភីលីពិន អូស្ត្រាលី និង ខ្មែរ បានជួយឲ្យក្រុមហ៊ុន Beyond Design បានយល់ និងបំពេញនូវតម្រូវការចម្រុះរបស់វិនិយោគិនក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ដើម្បីក្លាយជាផ្នែកមួយនៃអនាគតភ្លឺស្វាងរបស់កម្ពុជា។
រូបភាពមួយនៃគម្រោង៖ Rajah Tann office (ការគ្រប់គ្រងគម្រោងរចនាផ្នែកខាងក្នុងជាមួយនឹងភាពសាកសមនឹងផ្ទៃក្នុង និងគ្រឿងសង្ហារឹម)។
- Video Advertisement -