ការរំពឹងទុកនៃការធ្លាក់ចុះតំលៃខុនដូ នៅឆ្នាំ ២០១៨

របាយការណ៍ថ្មីមួយដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខ CBRE បានបង្ហាញថាតម្លៃខុនដូនឹងត្រូវធ្លាក់ចុះនៅក្នុងឆ្នាំ ២០១៨ នេះ វាគឺដោយសារតែការកើនឡើងទ្វេដងនូវគម្រោងថ្មីៗជាច្រើនបានឈានជើងចូលក្នុងទីផ្សារមួយនេះ។

អ្នកស្រី Ann Sothida នាយកក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជាបានប្រាប់ឲ្យដឹងថា “ការផ្គត់ផ្គង់ខុនដូបច្ចុប្បន្ននៅលើទីផ្សារមានចំនួន ៨.៦០០ យូនីត ប៉ុន្ដែនៅក្នុងឆ្នាំនេះនឹងមានគម្រោងខុនដូថ្មីៗកើតឡើងចំនួន ១៧ បន្ថែមទៀត ឬ ស្មើនឹង ១៣.០០០ យូនីត ដែលនឹងត្រូវបានដាក់បញ្ចូលក្នុងទីផ្សារអចលនទ្រព្យ ដូច្នេះតម្លៃរបស់វានឹងត្រូវធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការកើនឡើងនៃអ្នកផ្គត់ផ្គង់ទ្វេដង” នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ។

សម្រាប់តម្លៃខុនដូជាមធ្យម និងកំរិតខ្ពស់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៣% ទៅ ៤% ។ នេះបើយោងតាមរបាយការណ៍របស់ពួកគេ ក្នុងខណៈនេះដែរតម្លៃលក់ដែលតិចជាង ១.៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអាចនឹងធ្លាក់ចុះខ្លាំងជាងគេបំផុត។

បើយោងតាមការសិក្សាកន្លងមក ពួកគេបានបែងចែកប្រភេទតម្លៃខុនដូជាបីប្រភេទ គេគិតជាហ្វូតក្នុងមួយការ៉េគឺ៖ តម្លៃទាបបំផុត ១.៣៥០ ដុល្លារ, តម្លៃជាមធ្យម ២.៦០០ ដុល្លា និង ៣.២០០ ដុល្លា សម្រាប់តម្លៃដែលខ្ពស់បំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]