ការអភិវឌ្ឍន៍ឆ្នេរសមុទ្រហាឡុង ក្រោមមូលនិធិរបស់អារ៉ាប់រួមបន្តទៅមុខ

គម្រោងអចលនទ្រព្យទេសចរណ៍របស់អារ៉ាប់រួមនៅឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម ត្រូវបានកំណត់បន្តទៅមុខទៀត បន្ទាប់ពីការពន្យារពេលយូរមកហើយ។

ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ Limitless បានពន្យារពេលលើគម្រោងរបស់ខ្លួនដែលមានទឹកប្រាក់ ៥៥០លានដុល្លារ នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅ Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ ទោះជាយ៉ាងណា ពេលនេះក្រុមហ៊ុនបានប្រកាសថាកិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននិងជិតមកដល់។

គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចំរុះ The Ha Long Star បានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦។ ដំណាក់កាលទី ១ នឹងមានផ្ទះវីឡា ២,០០០ ផ្ទះល្វែងនិងអាផាតមិន ជាមួយកន្លែងលក់រាយ និងកន្លែងកំសាន្ត និងសណ្ឋាគារចំនួនពីរ។

បើទោះបីជាកិច្ចសន្យាលើកដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០៩ ប៉ុន្តែភាពផុយស្រួយនៃឥណទានសកលលោក បានធ្វើឲ្យគម្រោងមានភាពរអាក់រអួលរហូតដល់កិច្ចសន្យាថ្មីត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]