កាស៊ីណូល្បីនៅប៉ោយប៉ែត Star Vegas ធ្លាក់ចំណូលជាង ៥៤% នៅត្រីមាសទី ១ នេះ

កាស៊ីណូដ៏ធំនៅប៉ោយប៉ែត Star Vegas របស់ក្រុមហ៊ុន Donaco International Ltd ធ្លាក់ចំណូលប្រមាណ ៥៤,៩% ក្នុងអំឡុង ៣ ខែដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ និង ត្រីមាសទី១ នៃឆ្នាំ ២០២០។

យោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ៣ ឧសភាកន្លងមកនេះ ប្រាក់ចំណូលសរុបរបស់ Star Vegas ក្នុងត្រីមាសទី ១ មានត្រឹមតែ ១,៩៤ លានដុល្លារប៉ុណ្ណោះ។

ដូចគ្នានេះ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Donaco International Ltd ទាំងមូល ក៏បានធ្លាក់ចុះមកត្រឹមតែ ២,១៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺធ្លាក់ពីប្រមាណ ៨,៣៣ លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ និងប្រមាណ ៤,៦៣ លានដុល្លារអាមេរិកនៅត្រីមាសទី៤ នៃឆ្នាំ២០២០ ។

ប្រភពដដែលបានឱ្យដឹងថា ការធ្លាក់ចុះនេះភាគច្រើន គឺបណ្តាលមកពីវិបត្តិកូវីដ១៩។

ដោយសារតែការឆ្លងក្នុងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យបានហក់ឡើងខ្ពស់ រដ្ឋាភិបាល កាលពីថ្ងៃទី ២៧ មេសា កន្លងមកនេះ ក៏បានសម្រេចផ្អាកប្រតិបត្តិកាស៊ីណូទាំងអស់នៅប៉ោយប៉ែតផងដែរ។ កត្តានេះនឹងធ្វើក្រុមហ៊ុនកាន់តែរងសម្ពាធ។ (អានបន្ថែម)

យោងតាមប្រធានក្រុមប្រឹក្សាមិនប្រតិបត្តិលោក Porntat Amatavivadhana ត្រីមាសនេះគឺជាពេលវេលាដ៏លំបាកមួយ ហើយការឆ្លងក្នុងសហគមន៍បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។

លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបន្តផ្តោតលើអ្វីដែលអាចគ្រប់គ្រងបានផ្ទៃក្នុងដូចជាការកាត់បន្ថយចំណាយជាដើម ពោលគឺធ្វើយ៉ាងណាដើម្បីរក្សាលំនឹងអាជីវកម្ម។

ការផ្ទុះឡើងនៃសហគមន៍ និងការបិទខ្ទប់ បានធ្វើឱ្យអាជីវកម្មជាច្រើនរងផលប៉ះពាល់។ ជាក់ស្ដែង ដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណេញយ៉ាងគំហុកដែលបណ្តាលមកវិបត្តិកូវីដ១៩ កាស៊ីណូធំបំផុតនៅកម្ពុជា NagaWorld ក៏នឹងបញ្ឈប់បុគ្គលិកសរុបជាង ១៣០០ នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវ […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]