កិច្ចពិភាក្សាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៩០% ខណៈការសាងសង់ចាប់ផ្តើមចុ

បន្ទាប់ពីការសិក្សាលើគម្រោង​សាងសង់ផ្លូវ​ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហុដោយប្រើពេលវេលាអស់ជាច្រើនឆ្នាំកន្លងមក ទីបំផុតគម្រោង​សាងសង់ផ្លូវដ៏ធំនេះត្រូវ​បានប្រកាសឲ្យសាងសង់នៅដើមឆ្នាំថ្មីខាងមុខនេះ។

កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថាកិច្ចពិភាក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានជិត១០០ ភាគរយ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨។​

ឯ​កឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើង​ក្នុងពិធី​ប្រគល់​ និង​ទទួលជាផ្លូវការស្ពានកោះកុងកាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា៖ “រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាជាមួយក្រុមហ៊ុនសាងសង់ចិនមួយ នឹងឲ្យសាងសង់ផ្លូវល្បឿនលឿន ៤គន្លង (ទៅ២ មក២)…..ពីភ្នំពេញមកក្រុងព្រះសីហនុ កិច្ចការនេះ​យើងធ្វើបាន៩០ ភាគរយហើយក្នុងការចចារធ្វើផ្លូវប្រភេទ BOT នេះ”។ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា​ ឆ្នាំក្រោយនឹង​មានឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា តាមគម្រោងនៃការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ ព្រោះក្រុមការងារបច្ចេកទេស​បានបញ្ចប់ការងាររបស់ខ្លួនហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។

ការ​ចំណាយលើការសាងសង់គម្រោងផ្លូវប្រភេទ BOT នេះ ស្ថិត​ក្នុងគម្រោង​ថវិកា ១.៩០០ លានដុល្លារអាមេរិក ​បើតាមកា​រលើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល កន្លងមកនេះថា ផ្លូវល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-​ក្រុងព្រះសីហនុ នឹង​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនសាងសង់ធំជាងគេ​ទីបួនរបស់ចិន គ្រប់គ្រងដោយរដ្ឋ។​

ដោយមានលក្ខណៈខុសគ្នាទៅនឹងផ្លូវធម្មតា ផ្លូវល្បឿនលឿននេះ​ ​មាន​ ៤គន្លង​ផ្លូវ​រថយន្ត​គឺ​សម្រាប់​ទៅ-មក​ ២ ​គន្លង​ម្ខាង និង​ខណ្ឌ​ដោយ​សួនច្បារ​កណ្តាល​ ហើយ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ម៉ូតូ​ធុន​តូច​បើកបរ ឬ​សត្វ​ឆ្លង​កាត់​ផ្លូវ​នោះ​បាន​ទេ ​ដោយសារ​មាន​របង​ព័ទ្ធ​ការពារ​ពី​ខាង​ក្រៅ​។

អត្ថបទដោយ៖ ប៊ុនធឿន

អ៊ីម៉េល៖ bunthoeun.chhut@construction-property.com

រូបភាពតំណាង

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]