កូរ៉េជួយកម្ពុជា រៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍តាមដែនទឹក

ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កំពុងមកជួយកម្ពុជាក្នុងការរៀបចំផែនការមេសម្រាប់សញ្ញាជំនួ​យ​នាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។

ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ភាគីកូរ៉េ នឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

បន្ថែមពីនេះ ចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងផ្តល់ឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។

ក្រៅពីនេះ ភាគីកូរ៉េក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]