កូរ៉េប្រគល់ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិជូនកម្ពុជា

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ឱ្យកម្ពុជានូវប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal)។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធនេះ ត្រូវបានគល់ជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូនដោយលោកបណ្ឌិត KIM Jong-hak អ្នកស្រា​វជ្រា​វជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ​ ដែលជាម្ចាស់ជំនួយលើគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ។​

ប្រព័ន្ធនេះ ត្រូវបានដំឡើងរួចរាល់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើក ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារ និងនិរន្តរភាពការងារ។

ជាមួយនឹងប្រព័ន្ធថ្មីនេះ កម្ពុជាអាចជំរុញធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន០៣ គឺ៖ ១) ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភស្តុភារកម្មជាតិ ២) ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌មានភស្តុភារកម្ម និង ៣) ការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការតាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េផងដែរ។

គួររម្លឹកផងដែរថា កន្លងមកកម្ពុជាធ្លាប់បានធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដោយបានដាក់ចេញនូវប្រព័ន្ធ Port EDI ដើម្បីជួយ​សម្រួល​ដល់ផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូលមកកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]