កូរ៉េពិចារណានាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មីមកកម្ពុជាដោយប្រើពន្លឺព្រះអាទិត្យ

រូបភាពដោយ ABB Group

ក្រុមហ៊ុនកូរ៉េកំពុងពិចារណាលើការនាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មី មកកាន់ប្រទេសកម្ពុជាដោយការប្រើប្រើប្រាស់ប្រពន័្ធពន្លឺព្រះអាទិត្យ ហើយក៏កំពុងស្វែងរកដៃគូវវិនិយោគក្នុងស្រុក នេះបើយោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gyu-Ha Jang អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) បានជម្រាបអំពីគំនិតផ្តួចផ្តើមខាងលើនេះ ដោយបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីឈ្មោះថា Solar Hope Farm គឺអាចស្ដុកទុកនូវទឹកស្អាត ក៏ដូចជាផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។

ក៏ប៉ុន្តែ លោកមានគំនិតធ្វើការសាកល្បងគម្រោងនេះជាមុនសិន ហើយមានបំណងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះ។

ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំមិនអាចទាក់ទងទៅកាន់តំណាងក្រុមហ៊ុនឬក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីបច្ចេកវិជ្ជា Solar Hope Farmនេះទេ។ ក៏ប៉ុន្តែ តាមការស្រាវជ្រាវរបស់យើងខ្ញុំ បច្ចេកវិទ្យានេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងពេញនិយមនៅប្រទេសកូរ៉គឺរោងចក្រសូឡាអណ្តែតលើផ្ទៃទឹក។ រោងចក្រនេះ មិនត្រឹមតែអណ្តែតលើផ្ទៃទឹកប៉ុណ្ណោះទេ ផ្ទាំងសូឡានឹងបង្វិលតាមចលនារបស់ព្រះអាទិត្យពេញមួយថ្ងៃ។ បច្ចេកវិទ្យានេះ គឺនឹងអាចផលិតអគ្គិសនីបានច្រើនជាងរោងចក្រសូឡានៅលើផ្ទៃដី។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក Gyu-Ha Jang ដោយយល់ថាការប្រើប្រាស់បច្ចេកវិជ្ជាថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេស នៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។

ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]