កូវ៉ែតចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា

ឯកឧត្តម Mohamad SSHS Alhajri ជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកអគ្គរាជទូតកូវ៉ែតជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣។

នាឱកាសនោះដែរ ឯកឧត្តមឯក​អគ្គរាជទូត បានបញ្ជាក់ពីឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិ​យោ​​​គ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) និងការសាសង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​(​soft loans)ផងដែរ។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងនូវច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។

បន្ថែមពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ទៀតថា បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីននិងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវ និងវត្ថុធ្វើពីកែវជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]