កោះកុងក្រៅ អាចនឹងមានសក្តានុពលអភិវឌ្ឍន៍ ក្រោយក្លាយជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ ២០២១

កោះកុងក្រៅ ជារមណីយដ្ឋានកោះធម្មជាតិមួយក្នុងខេត្តកោះកុង ដែលជាកោះធំជាងគេរបស់កម្ពុជា ទំហំ ១០៣ គីឡូម៉ែត្រការ៉េនេះ ត្រូវបានរាជរដ្ឋាភិបាលកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ និងរំពឹងទុកថា នឹងអាចផ្លាស់ប្តូរឱ្យក្លាយជា “ឧទ្យានជាតិសមុទ្រ” ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

កាលពីថ្ងៃទី ០៤ ខែ​ មិថុនា នេះ គេឃើញរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ ខេត្តកោះកុង។ ដែលក្នុងសមាសភាពក្រុមការងារនេះ មាន ឯកឧត្តម សាយ​​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានដឹកនាំការងារត្រួតពិនិត្យនេះ អមបេសកកម្មដោយមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត ពីក្រសួងពាក់ព័ន្ធ ជាពិសេសពីក្រសួងសេដ្ឋកិច្ច ក្រសួងដែនដី និងក្រសួងទេសចរណ៍។

យោងតាមសេចក្តីសម្រេចនេះ ក្រុមការងារនេះ មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ្ស៊ី ហ្សិត ខូអិលធីឌី ដូចមានក្នុងលិខិតលេខ៨៤៧ សជណ.ផអ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល។

ពាក់ព័ន្ធបញ្ហា “ឧទ្យានជាតិសមុទ្រ” ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោយមានក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ ឱ្យដាក់ជាតំបន់ការពារ។។

ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ទោះមិនមែនសកម្មភាពក្រោយមួយចំនួននោះក៏ដោយ ក៏ក្រសួងគ្រោងនឹងចុះបញ្ជីទីដីកោះនេះ ជាតំបន់ “ឧទ្យានជាតិសមុទ្រ” នៅឆ្នាំ ២០២១ នេះ ក្រោយបញ្ចប់ការ​សិក្សារួច ឱ្យខាងតែបានដែរ។

កោះកុងក្រៅ ជាកោះធំទីមួយរបស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ  មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ១៩ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ នេះបើយោងតាមទិន្នន័យពីអភិបាលរងខេត្តកោះកុងលោកសុខ សុទ្ធី ផ្តល់បទសម្ភាសន៍តាមតេឡេក្រាម ជូនទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃ ០៦ ខែមិថុនានេះ។

កោះនេះ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។  តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។

និយាយពីឆ្នេរ លោកសុខ សុទ្ធីបានឱ្យដឹងថា កោះនេះព័ទ្ធព័ន្ធទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ សោភណភាពនៅលើកោះ ពោរពេញទៅដោយកន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី០១ មានប្រវែងដល់ទៅ ១៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី០៤  ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។

នៅលើកោះ មាន​ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់។ សព្វថ្ងៃនេះ​ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]